
Katy Perry
ណៃអេល ជេមស៍ ហរេន គឺជាតាចម្រៀង និងអ្នកនិពន្ធចម្រៀងសញ្ជាតិអៀកឡង់។ គាត់ទទួលបានប្រជាប្រិយភាពច្រើនដោយសារគាត់ជាសមាជិកនៃក្រុម One Direction ។ នៅក្នុងឆ្នាំ ២០១០ គាត់បានចូលប្រឡងក្នុងកម្មវិធី The X Factor វិញ្ញសាជាអ្នកចម្រៀងទោ។ បន្ទាប់ពីត្រូវបានជម្រុះចេញពីកម្មវិធី គាត់បានចូលរួមជាមួយបេក្ខជន៤នាក់ទៀត ដើម្បីបង្កើតជាក្រុមចម្រៀងដែលដាក់ឈ្មោះថា One Direction ។ ក្រុមចម្រៀងនេះបានចេញអាល់ប៊ុមចម្រៀងចំនួន៥ និង សម្ដែងតន្រ្តីទេសចរណ៍ទូទាំងពិភពលោកចំនួន ៤ដង ព្រមទាំងបានឈ្នះពានរង្វាន់ជាច្រើនទៀត។ បន្ទាប់ពីក្រុមបានឈប់សម្រាកពីការងារសិល្បៈក្នុងឆ្នាំ២០១៦នោះ គាត់បានចុះកុងត្រាជាមួយ Capitol Records ជាអ្នកចម្រៀងទោ។ គាត់បានចេញបទ This Town, Slow Hands និង Too Much to Ask ក្នុងអាល់ប៊ុមដំបូងរបស់គាត់ដែលមានចំណងជើងថា Flicker ហើយអាល់ប៊ុមនេះបានចេញលក់នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧។ អាល់ប៊ុមនេះទទួលបានចំណាត់ថ្នាក់លេខមួយនៅក្នុងប្រទេសអៀកឡង់ និងសហរដ្ឋអាមេរិក និងជាប់ជាកំពូលចំណាត់ថ្នាក់ទាំងបីក្នុងប្រទេសអូស្ត្រាលី និងចក្រភពអង់គ្លេស។